ច័ន្ទ-សុក្រ, ៨ ព្រឹក ដល់ ៥:៣០ ល្ងាច
logo
heroSection

គ្រាប់ស្វាយចន្ទីកម្ពុជា គុណភាពលេខ១លើពិភពលោក

home1

គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានរកឃើញថាជាគ្រាប់ដែលជាប់លេខ១ នៅលើពិភពលោកដោយសារទំហំគ្រាប់ធំ មានគុណភាពល្អ សម្បុរ ស និងសារធាតុចិញ្ចឹមខ្ពស់។ GIZ យកគ្រាប់ស្វាយចន្ទីកម្ពុជាទៅវិភាគចំនួន ២ប្រភេទគឺពូជ 23, និង09 ក្នុងចំណោម៤ប្រភេទ ដែលបានចុះបញ្ជី នៅក្រសួងកសិកម្ម គឺមានពូជ M23, 09, 19, -04 ។ តាមឯកសាររកឃើញថាគ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពលេខ១ នៅលើពិភពលោកដោយពូជ 23 មានទំហំធំជាងគេនៅ លើពិភពលោក ហើយរសជាតិទន់ ផ្អែមឆ្ងាញ់។ សារធាតុគ្រាប់ស្វាយចន្ទីកម្ពុជា ប្រៀបធៀបជាមួយបណ្ដា ប្រទេសផ្សេងៗដូចជាប្រទេស ប្រេស៊ីល វៀតណាម កេនយ៉ា និង ឥណ្ឌា គឺកម្ពុជាមានសារធាតុចិញ្ចឹមច្រើនជាងគេ ហើយបើគិតពីកាបូន អ៊ីដ្រាត(carbohydrate) មាន ៣៣ក្រាម លើសគេ សូដ្យូម(Sodium) ១៦ ក្រាម និងវីតាមីន K ៣៤ ក្រាម។នៅឆ្នាំ ២០១៩ សាកលវិទ្យាល័យតូក្យូ នៅប្រទេសជប៉ុន ក៏បានយកសំណាកពូជគ្រាប់ស្វាយចន្ទី M23ទៅពិសោធន៍ផងដែរ ហើយបានរក ឃើញថា មានសារធាតុ Omega3 ឈ្មោះ Oleic Acid ដែលជំនួយដល់បេះដូងមានលើសគេ៕

សាច់រឿងអំពីផលិតផល

ដំណើរការផលិត

processIcon

បណ្ដាញកសិករផ្គត់ផ្គង់គ្រាប់

ចងក្រងកសិករផ្គត់ផ្គង់គ្រាប់ស្រស់ ដែលមានសហគមន៍ ជនជាតិដើមភាគតិចកួយ ក្រុមកសិករវ័យក្មេងស្រុក ប្រាសាទសំបូរ

processIcon

ចំការគម្រូផ្ទាល់ និងសម្រាប់ផ្គត់ផ្គង់ ៦០ហ

ផ្ទៃដី៦០ ហិកតាដែលកំពុងសាកល្បងធ្វើកសិកម្មបែប Regeneration Farming ដែលបង្ហាញពីជម្រើស កសិកម្មបែបថ្មី ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ

processIcon

ប្រមូលគ្រាប់ លាងសម្អាតហាលនិងស្តុក

ដើម្បីធានាបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អ គ្រាប់ត្រូវលាងសម្អាតឲ្យបានស្អាត ហាលដោយទុកសំណើមត្រឹម ៩%

processIcon

ផលិតកែច្នៃគ្រាប់សម្រេច

ច្រវ៉ាក់ផលិតកម្មរបស់៣កូអេកូ រាប់ពីការបកសំបកក្រាស រហូតដល់គ្រាប់ស សម្រេច វិចខ្ចប់

processIcon

វិចខ្ចប់ ត្រួតពិនិត្យគុណភាព

គ្រាប់ស្វាយចន្ទីត្រូវឆ្លងកាត់ការបែងចែកគុណភាព ពណ៌ ទំហំទៅតាមស្តង់ដារជាក់លាក់ ដើម្បីធានាបានគុណភាព

processIcon

ក្រុមស្រាវជ្រាវនិងអភិវឌ្ឈន៍ផលិតផល

ក្រុមស្រាវជ្រាវ ដែលមានការសហការណ៍ជាមួយ អ្នកជំនាញចំណីអាហារជប៉ុន ដើម្បីកែច្នៃផលិតផលផ្សេងៗ ប្រកបដោយសក្ដានុពល

បានចូលរួមផ្សព្វផ្សាយដោយ

trippleProduct

ទិញឥឡូវដើម្បីគាំទ្រផលិតផលក្នុងស្រុក